សូមជួរស៊ែរឲ្យបងប្អូនសប្បុរសជនឃើញផង! ក្មេងស្រីម្នាក់កំពុងឈឺចាប់ភ្នែកហើមលឹបយ៉ាងខ្លាំង ខណៈឪពុកម្តាយគ្មានប្រាក់ព្យាបាល
ក្មេងស្រីម្នាក់មិនដឹងជាកើតជំងឺអ្វី បានធ្វើឲ្យផ្នែកថ្ពាល់ខាងឆ្វេងរបស់នាងហើមប៉ោងយ៉ាងធំលឹបភ្នែកតែម្តង និងឪពុកម្តាយរបស់នាង បានឲ្យគេថតរូបភាពបង្ហាញពីអាការរបស់កូន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ពីបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅស្រុក មេត្តាបានមើលឃើញផង ព្រោះសព្វថ្ងៃនេះ ពួកគាត់មានជីវិភាពក្រីក្រខ្លាំងណាស់ ។

យ៉ាងណាមិញ អាការជំងឺដ៏គួរឲ្យអាសូររបស់ក្មេងស្រីនេះផងដែរ ក៏ត្រូវបានលោក ឈួន សុវណ្ណ ភក្តី យកមកចុះផ្សាយលើគណនីហ្វេសប៊ុករបស់គាត់ឈ្មោះ Chhun Sovan Pheakdey ដោយសរសេរថា៖ «អាណិតក្មេងស្រីនេះណាស់ហើយឥលូវនេះគាត់កំពុងឈឺចាប់យ៉ាងខ្លាំងហើយគាត់គ្មានប្រាក់សំរាប់ព្យាបាលនោះទេ បើនរណាចង់ចូលរួមជួយក្មេងនេះសូមទំនាក់ទំនងមកលេខទូរស័ព្ទ 095276364 . 015390000 . 010588476. !!!!» ៕


Post a Comment