តូតា ចេញវីដេអូមួយ បញ្ជាក់ពីរឿងរ៉ាវទាំងឡាយ ក្រោយរងការរិះគន់ (មានវិដេអូ)
កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា បានចេញវីដេអូឃ្លិបថ្មីមួយកាលពីយប់មិញ ឆ្លើយតបទៅនឹងការរិះគន់លើរូបនាងថ្មីៗនេះ ប៉ុន្តែតាមវីដេអូនេះ នាងមិនបានខឹងសម្បារនឹងការរិះគន់នោះឡើយ។ ផ្ទុយទៅវិញនាងបានធ្វើការសុំទោសប្រិយមិត្តទាំងអស់ទៀត។
នៅមុននេះបន្តិច តូតា បានរងការរិះគន់ជាច្រើនលើករណីនិយាយវីដេអូ Live អំឡុងពេលបើកបរ ដោយសារតែប្រិយមិត្តយល់ថា ទង្វើបែបនេះ មិនជាគំរូល្អពាក់ព័ន្ធនឹងសុវត្ថិភាពលើការបើកបរ ដោយអ្នកខ្លះថែមទាំងប្រើពាក្យអសុរោះទៀតផង។
ប៉ុន្តែ តូតា មិនបានខឹងនឹងការរិះគន់ទាំងនោះឡើយ គឺនាងសុំទោសប្រិយមិត្តថែមទៀតនូវកំហុសចេតនារបស់នាង។ "វាជាកំហុសរបស់ខ្ញុំ អាចនិយាយបានថាជាកំហុសខ្ញុំ ព្រោះយើងអត់ត្រូវនិយាយទូរសព្ទពេលបើកបរទេ តែគាត់ចង់ Suprise birthday ដល់ខ្ញុំ...អីចឹងខ្ញុំសុំទោស ហើយកុំប្រកាន់នាងខ្ញុំ ខ្ញុំនឹងប្រយ័ត្នប្រយែងក្នុងការបើកបរ...”។ តូតា ថ្លែង។
ស្ដាប់ការអធិប្បាយនានា ថាតើនាងនិយាយវីដេអូ Live ជាមួយនរណា រួមជាមួយរឿងរ៉ាវផ្សេងៗទៀតខាងក្រោម៖
ប្រភពពី ៖ ហ្វេសបុក
Post a Comment