Header Ads

សូមជួរស៊ែរឲ្យបងប្អូនសប្បុរសជនឃើញផង! ក្មេងស្រីម្នាក់កំពុងឈឺចាប់ភ្នែកហើមលឹបយ៉ាងខ្លាំង ខណៈឪពុកម្តាយគ្មានប្រាក់ព្យាបាល


ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងត្របែក បានចុះត្រួតពិនិត្យជនអន្តោប្រវេស្តន៍នៅចំនុចហាងកាហ្វេមួយកន្លែងយីហោ មុីហឿង ផ្ទះលេខ៦៧ ផ្លូវ៤៧៤ កែងផ្លូវ ១០៣ ក្រុម២៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាត់វៀតណាមចំនួន៧នាក់ ដែលលួចឆ្លងដែលចូលមករស់នៅដោយខុសច្បាប់ និងមិនមានឯកសារត្រឹមត្រូវ។បច្ចុប្បន្នជនជាតិវៀតណាមតាំង៧នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីចាត់ការតាមផ្លូវច្បាប់៕



No comments