កំពង់ចាម
កំពង់ចាម គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១ ធ្នូ ២០១៣ ជារឿងដែលគេមើលឃើញភាគច្រើនថាជារបត់នយោបាយរបស់បក្សកាន់អំណាច។[២][៣] ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ មុនការបែងចែកនេះ កំពង់ចាមបានលាតសន្ធឹងទៅខាងកើតដល់ព្រំដែនអន្តរជាតិជាមួយវៀតណាម ធ្លាប់ជាខេត្តធំទី១១នៅកម្ពុជា និងមានប្រជាជន ១ ៦៨០ ៦៩៤ នាក់ ដែលបានចាត់ទុកថាជាខេត្តដែលមានប្រជាជនច្រើនបំផុតទីពីរក្នុងប្រទេស។ ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ កំពង់ចាមគឺជាស្រុកកំណើតនៃលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបច្ចុប្បន្ន។

ភូមិសាស្ត្រ
កំពង់ចាមដើមឡើយជាដីទំនាប។ ទន្លេធំគឺទន្លេមេគង្គដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត ដែលញែកខេត្តនេះពីខេត្តត្បូងឃ្មុំ។ ផ្ទៃដី ផ្ទៃដីសរុបគឺ ប្រហែល ៤៥៤៩ គម២ ដែលក្នុងនោះ គម២ ឬ % ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, គម២ ឬ % ជាដី សម្រាប់កសិកម្ម, គម២ ឬ % ជាផ្ទៃដីតំបន់ ព្រៃឈើ, គម២ ឬ % ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ គម២ ឬ% ជា ដី មិនត្រូវបានប្រើប្រាស់។
រដ្ឋបាល
កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។[៤] ខេត្តនេះដើមឡើយមាន ១៦ ស្រុក-ក្រុង យ៉ាងណាក៏ដោយ សំណើមួយដោយរដ្ឋាភិបាលរបស់ហ៊ុន-សែនដើម្បីបំបែកខេត្តនេះទៅជាពីរដែលត្រូវបានបង្កើតក្រោយពេលគណបក្សប្រជាជនកម្ពុជា (គ.ប្រ.ក.) របស់លោកបានចាញ់ឆ្នោតគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតខែ កក្កដា ២០១៣។[៣] គ.ប្រ.ក.បានឈ្នះបានតែប្រាំបីក្នុងចំណោមអាសនៈ ១៨ ក្នុងរដ្ឋសភានៅក្នុងខេត្តស្រុកកំណើតរបស់លោកហ៊ុន-សែន។ សំណើនេះ ដែលត្រូវបានបង្កើតឡើងដោយអួតថាដើម្បីពង្រឹងប្រសិទ្ធិភាពរដ្ឋបាលក្នុងខេត្តដ៏ធំនេះ ត្រូវបានយល់ស្របដោយព្រះបាទសីហមុនី នៅថ្ងៃ ៣១ ធ្នូ ២០១៣។ ១០ ស្រុក-ក្រុង នៅសេសសល់ក្នុងខេត្តកំពង់ចាមដែលបានបោះឆ្នោតឱ្យគណបក្សប្រឆាំងយ៉ាងភ្លូកទឹកភ្លូកដី គឺគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំលោកសម-រង្ស៊ី កាលណោះប្រាំក្នុងចំណោមប្រាំមួយស្រុកត្រូវបានកាត់ចេញពីកំពង់ចាមបង្កើតជាខេត្តត្បូងឃ្មុំដែលបានឈ្នះយ៉ាងខ្លាំងដោយគ.ប្រ.ក.។
ប្រវត្តិ
គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១)
គ.ស ១៩៤៧ នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖ ភូមិភាគរដ្ឋបាលទី៣: ខេត្តកំពង់ធំ និង កំពង់ចាម សង្គមរាស្ត្រនិយម និង សម័យសាធារណរដ្ឋ នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត១ ឈ្មោះអនុខេត្តភ្នំដិល (ក្នុងទឹកដីស្រុកបាធាយ ខេត្តកំពង់ចាមសព្វថ្ងៃនេះ)។ សម័យខ្មែរក្រហម ទឹកដីខេត្តកំពង់ចាមគឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ ដែលខ្មែរក្រហមហៅថាភូមិភាគកណ្ដាល។ គិតត្រឹមឆ្នាំ ២០១៥ ដើមខែមករា ខេត្តនេះធ្លាប់បានបែងចែកជា ១៧ ស្រុក-ក្រុង ក្នុងនោះ រួមមាន ១៧៣ ឃុំ-សង្កាត់
អត្រាប្រជាជន
ចំនួនប្រជាជនសរុបគឺ ឬ % នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ % ជានារីភេទ។ នៅក្នុងចំនួនខាងលើនេះដែរ នាក់ ឬ % ជាកសិករ, នាក់ ឬ % ជាអ្នកនេសាទ, នាក់ ឬ % ជាអ្នកជំនួញ, នាក់ ឬ % ជា អ្នកធ្វើការរាជការ។ សន្ទភាពជាមធ្យមនៃខេត្តនេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។
ប្រភពឯកសារ៖ វិគីភឹឌា
Post a Comment