Header Ads

ចង់ឡូយពេក! ធ្វើស្តាយថតរូបនៅលើភ្នំ ចុងក្រោយរអិលជើងធ្លាក់ (មានវីដេអូ)


ប្រទេសចិន៖ មនុស្សគ្រប់គ្នាតែងតែចូលចិត្តធ្វើអី្វមួយបែបគ្រោះថ្នាក់ ឫ ចូលចិត្តថតរូបប្លែកៗបែបគ្រោះថ្នាក់ដើម្បីទទួលបានចំណាប់អារម្មណ៍ពីអ្នកដទៃ។ ដោយឡែកបុរសម្នាក់នេះវិញ បានព្យាយាមធ្វើរឿងដ៏អស្ចារ្យមួយនៅដុំថ្មមួយដុំលើកំពូលភ្នំដើម្បីអោយគេថតរូបគាត់។ បុរសខាងលើបានព្យាយាមតោងថ្មភ្នំនោះដើម្បីសំយ៊ុងខ្លួនចុះក្រោម ស្រាប់តែពេលគាត់ព្យាយាមទម្លាក់ខ្លួនចុះបែរជារអិលជើងធ្លាក់ចុះពីលើភ្នំ តែសំណាងល្អគាត់គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះដោយសារតែគាត់ទប់ខ្លួនមិនអោយធ្លាក់ចុះជ្រៅ។


រឿងហេតុនេះកើតឡើងនៅលើភ្នំ Jigong ក្នុងខេត្ត Chongqing ប្រទេសចិន។ មូលហេតុដែលធ្លាក់នេះ ដោយសារតែគាត់ព្យាយាមសម្ដែងអោយគេមើលពីសមត្ថភាពរបស់គាត់។ វីដេអូរបស់គាត់ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម គាត់បានធ្វើអោយមនុស្សគ្រប់គ្នាភ័យជំនួសគាត់។ តាមអ្នកស្គាល់គាត់បានអោយដឹងថា បុរសខាងលើគឺជាអ្នកឡើងភ្នំម្នាក់ដ៏ស្ទាត់ជំនាញម្នាក់ ប៉ុន្ដែមិនដឹងយ៉ាងម្ដេចទេគាត់បែរជារអិលជើងធ្លាក់ពីលើភ្នំដូចនេះទៅវិញ។



No comments