Header Ads

ផ្អើលពេញប្រទេស! ផ្លុះឃ្លាំងអាវុធផ្ទុកសុទ្ធតែគ្រាប់មីស៊ីល ផ្លុះតាំងពីយប់ដល់ភ្លឺនៅមិនបាត់ (មានវីដេអូ)



ថ្ងៃនេះនៅក្នុងប្រទេសអ៊ុយក្រែនបានជួបឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកអាវុធដ៏ធំមួយ បណ្តាលអោយមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ក្នុងនោះប្រជាជនជាង ២ម៉ឺននាក់ត្រូវបានជំលៀសខ្លួនរកទីសុវត្ថិភាព។ ឧបទ្ទវហេតុនេះបានកើតឡើងនៅបន្ទាយមូលដ្ឋានក្នុងក្រុង Balaklava ជិតក្រុងKharkiv, ដែលមានចំងាយប្រហែល 100 គីឡូម៉ែត្រ (60 ម៉ាយ) ពីការសមរភូមិប្រយុទ្ធពួកបំបែកខ្លួនដែលគាំទ្រដោយប្រទេសរុស្ស៊ី។

បន្ទាយមូលដ្ឋានទាហាននេះមានផ្ទុះ រំសេវរាប់ពាន់តោន រួមទាំងមីស៊ីល និងកាំភ្លើងធំជាច្រើន។ យោងតាមសម្តីរបស់ទាហានម្នាក់បាននិយាយថា ផ្ទៃដីសំរាប់ផ្ទុកអាវុធនេះមានទំហំ ៣៥០ ហិចតា ហើយត្រូវបានប្រើប្រាស់ដើម្បីផ្ទុកសភាវុធ សម្រាប់ប្រើប្រាស់នៅតំបន់កំពុងតែមានបញ្ហាឈ្លានពាន។ ទាហានម្នាក់នេះបន្តទៀតថា យើងបានព្យាយាមពន្លត់ និងបញ្ឈប់ការផ្ទុះនេះ ហើយចំនួនមនុស្សបាត់ខ្លួន ឬស្លាប់គឺយើងមិនអាចសន្និដ្ឋានបានទេនៅពេលនេះ។

សូមទស្សនាវីដេអូ នៃការផ្ទុះនេះទាំងអស់គ្នា ហើយខាងក្រោមនេះជាការផ្ទុះនៅពេលយប់:



No comments