Header Ads

ឈិត សុជាតា សារភាព​សម្រាល​បាន​កូន​ភ្លោះ​​នៅ​ប្រទេស​ថៃ


ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ព័ត៌មាន​ពី ឈិត សុជាតា សម្រាល​បុត្រ​ភ្លោះ​ត្រូវ​បាន​ចុះ​ផ្សាយ តែ​មិន​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន តែ​ពេល​នេះ​នាង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា នាង​ពិត​ជា​សម្រាល​ពិត​មែន។

នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន បាន​បើក​បង្ហាញ​ពី​បញ្ហា​នេះ ក្រោយ​មាន​មិត្តភក្ដិ​ជា​ច្រើន​ព្យាយាម​ផ្ញើ​សារ​ទៅ​សាក​សួរ​នាង។ "មាន​អ្នក​ឆាត​មក​សួរ​ខ្ញុំ​ក្នុង inbox ជា​ច្រើន​ថា តើ​ជា​ការ​ពិត​ទេ​ដែល​ខ្ញុំ​សំរាល​កូន​ត្រឹម​៦​ខែ ហើយ​ក្មេង​ធំ​ថ្លោស​ដូច​រូបភាព។ សូម​អគុណ​សំរាប់​ការ​សួរ​ ហើយ​សូម​ឆ្លើយ​សរុប​នៅ​ទី​នេះ : នាង​ខ្ញុំ​បាន​សម្រាល​កូន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ នៅ​មន្ទីរ​ពេទ្យ​ឯកជន១ នៃ​ទីក្រុង​បាងកក ដោយ​បែក​ទឹក​ភ្លោះ"។


ដោយ​កើត​អត់​គ្រប់​ខែ កូន​ភ្លោះ ឈិត សុជាតា ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ដោយ​កូន​ច្បង​មាន​ឈ្មោះ " boy” មាន​ទម្ងន់ ៨​ខាំ​ជាង ចំណែក​កូន​ប្អូន​ឈ្មោះ "Apple” ទម្ងន់​បាន​៧​ខាំ​ជាង​ប៉ុណ្ណោះ។ កូន​ភ្លោះ​របស់ ឈិត សុជាតា ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ទូ​រយ:​ពេល​ជាង​៣​ខែ ​មក​ហើយ​បន្ទាប់​ពី​សម្រាល។

No comments