Header Ads

FFC ចំណាយ​ជាង ៥០​ម៉ឺន សម្រាប់​ការ​​ប្រកួត​ ៣​កម្មវិធី​

កាល​ពី​​​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ធ្វើ​មហា​សន្និបាត​​​បូក​សរុប​ការ​ងារ រួម​ទាំង​ដាក់​​បង្ហាញ​ពី​​ការ​ចំណាយរហូត​ទៅ​ដល់ ៥៣ម៉ឺន​ដុល្លារ​ ក្នុង​ការ​រៀប​ចំកម្មវិធី​ចំនួន​៣​គឺ​ ការ​​ប្រកួត​លីគ​កំពូល​កម្ពុជា ពាន​រង្វាន់​​សម្ដេច និង​​លីគ​ទី​២ រដូវ​កាល​ថ្មី​។ បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​គ្រោង​ចំណាយ​ទៅ​លើ​ការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ចំនួន ១៥​ ម៉ឺន​ដុល្លារ​ ចំណាយ​ទៅ​លើ​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​​លីគ​កំពូល​កម្ពុជា​ចំនួន ២៥ ម៉ឺន​ដុល្លារ និង​គ្រោង​ចំណាយ​ទៅ​លើ​​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​លីគ​ទី​២កម្ពុជា​ចំនួន ១៣​ ម៉ឺន​​ដុល្លារ​។ ​ចំណែក​ចូល​នា​ឆ្នាំ​​២០១៧ ដេល​សហព័ន្ធ​ទទួល​បាន​ចំណូល​នៅ​ឆ្នាំ​២០១៧​​សរុប​ចំនួន​​ ២ ២៨៩ ៨៨០​ ដុល្លារ​អាមេរិក​ សម្រាប់​ដើម​ឆ្នាំ​២០១៧​។ ខាង​ក្រោម​ជា​ចំណូល​ដែល​ទទួល​បាន៖
  • ចំណូល​ពី​មិត្ត​ហ្វូន​ឆ្នាំ​២០១៧ ចំនួន ៥០ ​ម៉ឺន​​ដុល្លារ
  • ចំណូល​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​​ចំនួន​ ២០៩ ៨៨០ ដុល្លារ
  • ចំណូល​ពី​ FIFA ( For Operational Costs )​ ចំនួន ៥០ ​ម៉ឺន​ដុល្លារ
  • ចំណូល​ពី​ AFC​ ចំនួន​ ២៥ ម៉ឺន​ដុល្លារ
  • ចំណូល​ពី​ AFF ​ចំនួន ៣​ ម៉ឺន​ដុល្លារ
  • ចំណូល​ពី JFA ចំនួន ២​ ម៉ឺន​ដុល្លារ
  • ចំណូល​ពី​​ពាន​សម្ដេច​ ហ៊ុន​ សែន​ ចំនួន ៥​ ម៉ឺន​ដុល្លារ
  • ថវិកា​ទទួល​​បាន​ពី​លោក វ៉ាន់​ លី ​ចំនួន ២​ ម៉ឺន​ដុល្លារ
  • ថវិកា​ទទួល​បាន​ពី​ធនាគារ​​ប្រទេស​ថៃ​ចំនួន ១​ ម៉ឺន​ដុល្លារ
  • ​ចំណូល​ពី​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ផ្សេង​ៗ​ចំនួន ៧០ ម៉ឺន​ដុល្លារ​

No comments