Header Ads

ជីជីបង្ហាញរូបថតថើបជញ្ជក់មាត់ ជាមួយប្រុសផ្អែមល្ហែមឡើងស៊ីអារម្មណ៍ អ្នកមើល


ភ្នំពេញៈ ស្រីស្រស់មុខក្រមិចក្រមើ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បង្ហាញរូបថតដ៏ទាក់ទាញ ស៊ីអារម្មណ៍អ្នកមើល ​ជាមួយនឹងការថើបជញ្ជក់មាត់គ្នា ក្នុងសាច់រឿងកុនភាគកូរ៉េ យ៉ាងផ្អែមល្ហែមជាមួយតួប្រុស។


ទស្សនិកជនបានចោទសួរថា រូបថើបជញ្ជក់មាត់ ស៊ីអារម្មណ៍មួយសន្លឹកនោះ ត្រូវសួរតៗគ្នាថា តើកំពុងតែស្លុងអារម្មណ៍ នឹងគូស្នេហ៍ថ្មីរបស់នាងមែន ឬគ្រាន់តែជាឈុតឆាកមួយ នៅក្នុងសាច់រឿងកុន ព្រោះថានាងក៏ជាតួកុនស្រីម្នាក់ដែរ ក្រៅពីអាជីពជាពិធីការិនី ដ៏ស្រស់ស្អាតរបស់ទូរទស្សន៍ស៊ីធីអិន នៅក្នុងកម្មវិធីរាត្រីកម្សាន្តនោះ?

ស្រីស្រស់សម្បូរវោហារ កញ្ញា ជីជី បានចេញមុខបកស្រាយ រូបថតថើបគ្នា ជាមួយនឹងបុរសម្នាក់ថា រូបនោះ មិនជាគូស្នេហ៍អីនោះទេ ។ ​តាមពិតទៅជាឈុតមួយ ​នៅកុនភាគរបស់នាងខ្ញុំសម្តែងទេតើ។ កុនភាគដែលនាងខ្ញុំសម្តែងនោះ មានចំណងជើងថា នំប៉័ងសុបិនស្នេហ៍ របស់ ផលិតកម្មទូរទស្សន៍ស៊ីធីអិន ដែលទើបតែបានចាក់បញ្ចាំង កាលពីម្សិលមិញ។ ហើយខ្ញុំក៏ទើបតែបង្ហោះលេងតែម្តងទៅ! មិនមែនជាគូស្នេហ៍អី ដូចជាបងប្អូនបានគិតនោះទេ ហើយតួប្រុសនោះ គឺលោក យឹម ណារ៉ា ទេតើ ហើយការពិតទៅ នាងខ្ញុំក៏មិនទាន់មានគូស្នេហ៍ មកសម្តែងបែបនេះដែរ ។

គួររំលឹកថា ពិធីការិនីទូរទស្សន៍វ័យក្មេងរូបនេះ ក៏ធ្លាប់លេចលឺពាក្យចចាមអារ៉ាម រឿងគូស្នេហ៍ជាកូនអ្នកជំនួញធំ ឬជាកូនរបស់មន្ត្រីពាក់ផ្កាយទៀតផង ​តែក៏បានរសាយទៅវិញដែរ ដោយសារមេបាខាងប្រុស មិនសូវពេញចិត្តនឹងអនាគត កូនប្រសាស្រីជាតារានោះទេ រហូតដល់នាងព្យាយាម បិទបាំងច្រើនឆ្នាំមកហើយនោះ បានដើរដល់ផ្លូវបំបែកហើយ។ ដោយសារសាច់ញាតិខាងប្រុស មិនចង់បានកូនប្រសាស្រីជាតារា ក្រោយពីល្បីថា មានអ្នកណាត់ញ៉ាំបាយម្តងឲ្យ ៥ ពាន់ដុល្លារ។

សូមជម្រាបថា នាពេលថ្មីៗនេះ ពិធីការិនីសម្រស់បាន ជីជី ក៏បានផ្តើមនូវអាជីពរកស៊ី ដោយពឹងកម្លាំងខ្លួនឯងដែរ ដោយបានបើកហាងលក់មីហឹរ ឈ្មោះ «I’m Spicy Soup» ។ បើកហាងនេះ ក៏មានការជួយជំរុញពីប៉ាម៉ាក់ដែរ ដោយពួកគាត់ថា គួរតែចេះរកស៊ីដោយខ្លួនឯងខ្លះទៅក៏ល្អ ដែរក្រោយពេលទំនេរពីសិល្បៈនោះ ៕



ប្រភពពី ៖ ដើមអម្ពិល

No comments