ហេតុផលទាំង ១០ នេះ គ្រប់គ្រាន់ឲ្យស្រីៗបិទទូរស័ព្ទចោលបានហើយ

មួយថ្ងៃៗមនុស្សប្រុសស្រីភាគច្រើនបានចំណាយពេលលើសលប់លើអេក្រង់ទូរស័ព្ទ ជាពិសេសនារីតែម្ដង។ អានអត្ថបទខាងក្រោមទៅ អ្នកនឹងដឹងហេតុផលដែលគួរតែបិទទូរស័ព្ទចោលទៅ៖
១.គួរសរសេរសំបុត្រជូនពរដោយផ្ទាល់ដៃ ល្អជាងជូនពរតាមសារអេឡិចត្រូនិក។
២.គួរឆ្លៀតពេលទៅជួបមនុស្សដែលយើងនឹកដោយផ្ទាល់ ជាជាងតេតាមទូរស័ព្ទ។
៣.គួរតែអានសៀវភៅឲ្យបានច្រើនដើម្បីទទួលបានចំណេះដឹងបន្ថែម ល្អជាងចំណាយពេល scroll Facebook ឥតប្រយោជន៍។
៤.ពេលទំនេរគួរចូលខ្លួនធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការកុមារផ្សេងៗ។
៥.កែប្រែការញៀនលេងទូរស័ព្ទ ទៅជាការហាត់ប្រាណដើម្បីសុខភាព និងសម្រស់វិញទើបល្អជាង។
៦.ឲ្យតម្លៃមនុស្សជុំវិញខ្លួនយើង ល្អជាងស្ញប់ស្ញែងគេតែក្នុងបណ្ដាញសង្គម។
៧.ផ្ដោតលើការសិក្សា,ការងារ ទើបយើងអាចរីកចម្រើនទៅមុខបាន។
៨.ចំណាយពេលឲ្យបានច្រើនជាមួយគ្រួសារ ដោយមិនឈ្ងោកមុខចុចទូរស័ព្ទ។
៩.ចូលគេងពីព្រលប់ ទើបយើងអាចសម្រាកបានគ្រប់គ្រាន់ ហើយអាចក្រោកពីព្រលឹម។
១០.សើចដាក់មនុស្សនៅចំពោះមុខឲ្យបានច្រើន ទើបការប្រាស្រ័យទាក់ទងគ្នាបានល្អ៕
Post a Comment