កំពូលរថយន្តថ្មីៗលេចមុខក្នុងរឿង Fast 8 ខ្លាំងយ៉ាងណាដែរ?
ក្នុងខ្សែភាពយន្ត "Fate of Furious” ឬ “Fast 8” គេឃើញមានវត្តមានរថយន្តថ្មីៗជាច្រើនគ្រឿងបានបង្ហាញខ្លួន ដោយរថយន្តនីមួយៗសុទ្ធតែមានរូបរាងទាក់ទាញ ហើយថែមមានសមត្ថភាពខ្លាំងទៀតផង។ ចង់ដឹងខ្លាំងប៉ុណ្ណាតាមដានការបង្ហាញខាងក្រោម៖
@ Bentley Continental GT

រថយន្តនេះមានបំពាក់ម៉ាស៊ីន twin-turbocharged W12 ទំហំ ៦ លីត្រ អាចបង្កើតកម្លាំងបាន ៦០០ សេះ ចំណាយពេលត្រឹម ៤,៨ វិនាទីប៉ុណ្ណោះដើម្បីបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ និងមានល្បឿនអតិបរមា ៣១៨ គ.ម/ម៉។
@ Corvette Stingray 1966

នេះជារថយន្តស៊េរីចាស់មានបំពាក់ម៉ាស៊ីន V8 អាចបង្កើតកម្លាំងបាន ៣៩០ សេះ។ ត្បិតថាជាស៊េរីចាស់មែនប៉ុន្តែមានការរចនាតួខ្លួនយ៉ាងទាក់ទាញមិនចាញ់រថយន្តស៊េរីទំនើបៗឡើយ។
@ Subaru BR-Z

មិនដូចជា Subaru BR-Z ប្រភេទធម្មតាឡើយដោយគេបានរចនារូបរាងរថយន្តនេះយ៉ាងពិសេសសម្រាប់ខ្សែភាពយន្ត Fast 8 នេះផ្ទាល់។ មានប្រើម៉ាស៊ីន H4 ទំហំ ២ លីត្រ, បង្កើតកម្លាំងបាន ២០៥ សេះ, ដើម្បីបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ប្រើពេល ៦,២ វិនាទី និង មានល្បឿនអតិបរមា ២១៧ គ.ម/ម៉។
@ Mercedes-AMG GT

ជារថយន្តដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាមិនតិចទេដោយមានបំពាក់ម៉ាស៊ីន V8 ទំហំ ៤ លីត្រ អាចបង្កើតកម្លាំងបាន ៥៧៧ សេះ, បង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ប្រើពេល ៣,៦ វិនាទី និង មានល្បឿនអតិបរមា ៣១៨ គ.ម/ម៉។
@ Jaguar F-Type Coupe

ជាជម្រើសដ៏ល្អមួយសម្រាប់តួអង្គឈ្មោះ Deckard Shaw ដោយរថយន្តនេះមានម៉ាស៊ីន V8 Supercharged ទំហំ ៥ លីត្រ អាចបង្កើតកម្លាំងបាន ៥៥០ សេះ, បង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ប្រើពេល ៤ វិនាទី និង មានល្បឿនអតិបរមា ៣០០ គ.ម/ម៉៕
Post a Comment