កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលឆ្លងទ្វីបទៀតហើយ លើកនេះ...
បើយោងតាមការឲ្យដឹងពីមន្ត្រីយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ទៀតហើយ នៅព្រឹកនេះ។

ទោះជាយ៉ាងណា វាហាក់បីដូចជាសំណាងអាក្រក់របស់កូរ៉េខាងជើង ដោយសារតែគ្រាប់មីស៊ីលនោះ ទំនងជាបានផ្ទុះ ប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយពេលបាញ់ចេញ។ នេះបើតាមការដកស្រង់ពាក្យសម្ដីរបស់មន្ត្រីយោធាកូរ៉េខាងត្បូង។
ជាមួយគ្នានេះដែរ មន្ត្រីយោធាអាមេរិក បានបន្ថែមថា គ្រាប់មីស៊ីលនោះមិនបានចាកចេញ ផុតពីទឹកដីកូរ៉េខាងជើងឡើយ។

គួរបញ្ជាក់ថា គ្រាប់មីស៊ីលនោះត្រូវបានបាញ់ចេញពី ខេត្ត South Pyeongan ភាគខាងជើង នៃទីក្រុង Pyongyang នៅព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី២៩ នេះតែម្ដង។ យ៉ាងណាមិញ គេមិនទាន់បានស្គាល់ពីប្រភេទនៃមីស៊ីលនោះ នៅឡើយទេ៕
ប្រភពពី ៖sabay
Post a Comment