Header Ads

ក្មេងតូចអាយុ៥ឆ្នាំ កាន់កាំបិត គម្រាមចាក់បំបែកកង់ឡាន កំពុងធ្វើឲ្យអ្នកទស្សនា កើតក្តីព្រួយបារម្ភ (មានវីដេអូ)




ចិន៖ ថ្មីៗកន្លងទៅនេះ វីដេអូកុមារាអាយុ៥ឆ្នាំម្នាក់កាន់កាំបិត ឈ្លោះជាមួយអ្នកបើករថយន្តម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមចិន។


វីដេអូមួយត្រូវបានបង្ហោះចូលយូធូបកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្មេងប្រុសនោះគេស្គាល់ឈ្មោះថា Xiao Pang បានកាន់កាំបិតចិតផ្លែឈើ គម្រាមស្ត្រីអ្នកបើកឡានដឹកទំនិញមួយគ្រឿង។ គេពិតជាខឹងនឹងអ្នកបើកបរនោះខ្លាំងណាស់ និងបានស្រែកខ្លាំងៗថា៖ «អ្នកមិនអាចចតឡាននៅទីនេះបានទេ! បើសិនជាអ្នកហ៊ានចតនៅទីនេះ ខ្ញុំនឹងចាក់អ្នក»។ និងថែមទាំងបានគម្រាមចាក់បំបែកកង់ឡានទៀតផង បើសិនមិនព្រមបើកឡានចេញ។


អ្នកនិយមលេងអ៊ីនធើណែត បានចាត់ទុកសកម្មភាពនេះ ជាការព្រួយបារម្ភមួយដែលវាមានឥទ្ធិពលលើអាកប្បកិរិយារបស់ក្មេងតូច។ អ្នកលេងអ៊ីនធើណែតម្នាក់បានបញ្ចេញមតិរបស់ខ្លួនថា “វាជារឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងបំផុត នៅពេលដែលក្មេងនេះកំពុងតែប្រព្រឹត្តអំពើហឹង្សា ហើយឪពុកម្តាយមិនបានហាមឃាត់ទៀត”។ អ្នកលេងអ៊ីនធើណែតផ្សេងទៀតបានសរសេរថា គាត់ព្រួយបារម្ភខ្លាចតែសកម្មភាពបែបនេះ នឹងធ្វើឲ្យគេគិតថាហឹង្សា អាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។


សូមទស្សនាវីដេអូខាងក្រោម៖


ប្រភពពី ៖ khmerload



No comments