សង្គ្រោះជាតិ៖ ការជ្រើសរើសក្បាលម៉ាស៊ីនត្រូវរងចាំការទទួលស្គាល់
គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ២៥ មេសា នេះ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួនជាលើកទី ២នៅទីស្នាក់ការកណ្តាលគណបក្សដែលមានសមាជិកចូលរួមប្រមាណ ១ពាន់នាក់។ គណបក្សប្រឆាំងសម្រេចវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រការ ៤៧ថ្មីដើម្បីបើកផ្លូវឱ្យមានការជ្រើសរើសអនុប្រធានគណបក្ស។ គណបក្សប្រឆាំងនៅមិនទាន់រើសក្បាលម៉ាស៊ីននោះទេ ដោយត្រូវរងចាំការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។

គណបក្សសង្គ្រោះជាតិនឹងផ្ញើលទ្ធផលនៃសមាជរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃនៅល្ងាចនេះ ដើម្បីឱ្យមានការទទួលស្គាល់ចំពោះលក្ខន្តិកៈថ្មីរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ពេលឯកសារមកដល់គឺក្រសួងមិនចំណាយពេលយូរទេដើម្បីទទួលស្គាល់នោះ។
គណបក្សសង្គ្រោះជាតិនឹងផ្ញើលទ្ធផលនៃសមាជរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃនៅល្ងាចនេះ ដើម្បីឱ្យមានការទទួលស្គាល់ចំពោះលក្ខន្តិកៈថ្មីរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ពេលឯកសារមកដល់គឺក្រសួងមិនចំណាយពេលយូរទេដើម្បីទទួលស្គាល់នោះ។
ការមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់នេះ គណបក្សសង្គ្រោះជាតិដែលមានបំណងជ្រើសរើសក្បាលម៉ាស៊ីនអនុប្រធានគណបក្សចំនួន ៣នាក់បន្ថែមទៀតត្រូវជាប់គាំង។ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ដោយសារតែជាបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស បក្សប្រឆាំងធំជាងគេមួយនេះ អាចជ្រើសរើសអនុប្រធានរបស់ខ្លួនបានភ្លាមតាមរយៈគណកម្មាធិការនាយកគណបក្សដែលជាអ្នកផ្តល់សេចក្តីទុកចិត្តក្នុងការជ្រើសរើសអនុប្រធាន។ អនុប្រធានថ្មីដែលបក្សមានបំណងជ្រើសរើស គឺលោក អេង ឆៃអ៊ាង លោកស្រីមូ សុខហួរ និងលោកប៉ុល ហំមដែលបក្សបានជ្រើសរើសកាលពីថ្ងៃទី ២ មីនាម្តងហើយ ប៉ុន្តែត្រូវលុបទៅវិញដោយសារតែខុសលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង នៅតែអះអាងថា គណបក្សគ្មានការផ្លាស់ប្តូរសមាសភាពនោះទេ ប្រសិនបើយោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនាយក។ លោកថា បេក្ខភាពទាំងបីរូបនេះ គឺសឹងទទួលបានសំឡេងគាំទ្រសឹង ១០០%។
គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃ បានកើនភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងលើបញ្ហាលក្ខន្តិកៈនេះ។ ម្ខាងថា ជាកិច្ចការងារផ្ទៃក្នុងបក្ស និងម្ខាងថា ជាកិច្ចការងារដែលត្រូវធ្វើទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីការទទួលស្គាល់ និងពេញលក្ខណៈ។
សូមបញ្ជាក់ថា ប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ឱ្យទទួលស្គាល់បានចែងថា ៖ «ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្សដែលបញ្ជាក់ដោយ គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង ១៨ខែ អនុប្រធានគណបក្សមួយរូប ដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធាន គណបក្សគណៈកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មី យ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិក របស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្ស រហូតដល់ចប់អាណត្តិ៕
ប្រភពពី ៖rfi
Post a Comment