កុមារជនជាតិថៃម្នាក់ ច្រៀងចម្រៀងខ្មែរលាយថៃ បទ "ឆ្នាំមុន"
ថ្មីៗនេះ មានការភ្ញាក់ផ្អើលឡើងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ជុំវិញវីដេអូបង្ហាញពី កុមារជនជាតិថៃ កូនកាត់អង់គ្លេសម្នាក់ ច្រៀងចម្រៀងភាសាខ្មែរ លាយថៃ ក្នុងបទ "ឆ្នាំមុន" លើឆាកប្រលងចម្រៀងថៃមួយ ដែលគេស្គាល់ឈ្មោះជាភាសាអង់គ្លេសថា "Work Point"។
តាមរយៈវីដេអូរយៈពេលជាង ២នាទីនេះដែរ គេឃើញកុមារម្នាក់អាយុប្រហែលជាជិត ១០ឆ្នាំ មានមុខមាត់ដូច ជនបរទេស កំពុងឈរលើឆាក ដៃកាន់ក្បាលមេក្រូ ចាប់ផ្តើមច្រៀងបទ "ឆ្នាំមុន" នាំមុខដោយភាសាខ្មែរ និងបន្ទរតាមក្រោយដោយភាសាថៃ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជន សម្តែងការភ្ញាក់ផ្អើល ព្រមទាំងនាំគ្នាស្រែកហូរ ពេញឆាក។
សូមទស្សនាវីដេអូកុមារថៃច្រៀងចម្រៀងខ្មែរ៖
Post a Comment