វាពិតជាមិនគួរឲ្យជឿទេ!!! ត្រីក្រឹមមួយ លក់បានថ្លៃរហូតដល់តម្លៃ១.៥៣០ដុល្លារឯណ្ណោះ

វាពិតជាមិនគួរឲ្យជឿទេ ត្រីក្រឹមថៃមួយ ត្រូវបានដាក់លក់ដេញថ្លៃ ហើយលក់បានថ្លៃរហូតដល់តម្លៃ៥៣.៥០០បាត(១.៥៣០ដុល្លារ)ឯណ្ណោះ ។ ត្រីនេះ គឺមានពណ៌ខៀវ ក្រហម និង ឆ្នូតស ដែលដូចគ្នាទៅនឹងពណ៌ទង់ជាតិថៃ។ នេះបើយោងតាមវេបសាយ www.dailymail.co.uk ។
ត្រីក្រឹម ដែលមានពណ៌ទង់ជាតិថៃនេះ ត្រូវបានគេទិញយកក្នុងតម្លៃដ៏ខ្ពស់បំផុតក្នុងការលក់ដេញថ្លៃនៅលើប្រព័ន្ធអនឡាញ ដែលនាំឲ្យតម្លៃត្រីBettaនេះ មានតម្លៃថ្លៃជាងគេបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងការលក់ត្រីក្រឹមប្រភេទនេះ។
លោក Kachen Worachai អាយុ៤០ឆ្នាំ ជាម្ចាសហាងលក់ត្រីBettaនេះ បាននិយាយថា “ ខ្ញុំមិនដែលបានគិតថាត្រីខ្ញុំលក់បានថ្លៃដ៏ខ្ពស់បែបនេះ នោះទេ។ វាពិតជាមិនគួរឲ្យ
ជឿ ”។
លោក Kachen Worachai ដែលជាអ្នកបង្កាត់ពូជត្រីនេះ និងបានដាក់លក់ដេញថ្លៃប្រភេទត្រីដ៏ថ្លៃនេះនៅលើហ្វេសប៊ុកនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍(ទី១៧ខែវិច្ឆិកា)
ថា “ ពីដំបូង ខ្ញុំបានគិតថាមាននរណាម្នាក់នឹងទិញត្រីនេះក្នុងតម្លៃប្រហែលពីរបីពាន់បាតប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែលការដេញថ្លៃនេះបានកើនឡើងដល់១០.០០០បាត(២៨៥ដុល្លារ)នៅថ្ងៃទី២។ បន្ទាប់មកតម្លៃនេះ បានកើនឡើងរហូតមក ”។
ការលក់ដេញថ្លៃត្រីនេះ គឺចាប់ផ្តើមពី៩៩បាត(២,៨២ដុល្លារ) នៅថ្ងៃទី៦ខែវិច្ឆិកា រហូតដល់តម្លៃ១.៥៣០ដុល្លារនេះ៕
Post a Comment