Header Ads

ព័ត៍មានក្តៅ! ប្រជាពលរដ្ឋ និងតារាខ្មែរបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីឃើញប្រាសាទអង្គរវត្តបែរជាលេចឡើងក្នុងរឿងថៃទៅវិញ




កាលពីថ្មីៗ ប្រទេសថៃបានធ្វើការផ្សព្វផ្សាយរឿងថ្មីដែលត្រៀមនឹងចាក់បញ្ចាំងនាពេលខាងមុខ តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺរឿង«បារមីនាគរាជ ឬរឿង បួងសួងនាគរាជ ឬរឿង អន្ទាក់នាគរាជ» បាននិយាយពីបារមីរបស់នាគរាជដែលជាជំនឿដ៏មុតមាំរបស់ប្រជាជនថៃ ។ ប៉ុន្តែអ្វីដែលអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គេបែរជាឃើញរូបភាពប្រាសាទអង្គរវត្តដែលជារបស់ខ្មែរ ទៅនៅខាងក្រោយផ្ទាំងផ្សព្វផ្សាយពីក្រោយតួក្នុុងរឿងទៅវិញ ។


រូបភាពមួយនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ប្រជាជនខ្មែរ ពិសេសគឺតារាៗក្នុងប្រទេសដែលបានធ្វើការរិះគន់ទៅលើប្រទេសថៃ និងក្រសួងវប្បធម៌ដែលហាក់ដូចជាស្ងប់ស្ងាត់មិនមានបញ្ចេញប្រតិកម្មបន្តិចសោះចំពោះរឿងនេះ ។ មានតារាជាច្រើនរូបបានបញ្ចញយោបល់យ៉ាងមិនសុខចិត្តថា ការដាក់រូបអង្គរវត្តនៅក្នុងប្រវត្តិនាគរាជប្រទេសថៃ ហាក់ដូចជាចង់បង្ហាញ និងធ្វើឲ្យមានការភាន់ច្រលំថាប្រាសាទអង្គរវត្តគឺជារបស់ថៃដូច្នោះដែរ ហើយប្រជាជនខ្មែរទាំងអស់ក៏សង្ឃឹមថាក្រសួងនឹងមានការបកស្រាយ ព្រមទាំងមានវិធានការចំពោះករណីនេះ ៕


ប្រភពពី ៖Khmer-note




No comments