រឿងព្រេងទាក់ទងនិង ភ្នំប្រុស ភ្នំស្រី នៅខេត្តកំពង់ចាម
រឿងភ្នំប្រុស ភ្នំស្រី នៅខេត្តកំពង់ចាម
កាលពីបុរាណកាល ដែលគេកំណត់អាយុពុំបាន ប្រទេសកម្ពុជាមិនទាន់ជឿនលឿនប៉ុន្មាននៅឡើយ។ ដោយស្ត្រីភេទខ្លះជាស្តេច ខ្លះទៀតជាមេទ័ពអង់អាចក្លាហានអស្ចារ្យ។ ដូច្នេះហើយ បានជាចាស់ៗនៅខេត្តកំពង់ចាមបានឲ្យដឹងថា មានស្រីម្នាក់ឈ្មោះស្រីអាយុធ្យា ធ្វើជាស្តេចក្នុងនគរខ្មែរ។
ដោយសារស្តេចស្រីនេះខ្លាំងពូកែលើសគេឯង ហើយជាមេទ័ពដ៏ខ្លាំងពូកែគ្មាននរណាហ៊ានចូលស្តីដណ្តឹងធ្វើជាភរិយា ឡើយ។ ដូច្នេះហើយ បានជាព្រះនាងត្រូវបង្ខំចិត្តចូលដណ្តឹងប្រុសធ្វើជាប្តីវិញ។

មិនយូរប៉ុន្មានទម្លាប់នេះក៏ក្លាយទៅជាប្រពៃណីប្រចាំជាតិខ្មែរ តែមិនយូរប៉ុន្មានស្ត្រីទាំងនោះគិតថា ការដណ្តឹងប្រុសបែបនោះមិនទំនង ដូច្នេះស្ត្រីទាំងនោះក៏ឈប់គោរពទំនៀមទម្លាប់នេះទៅ ហើយទុកឲ្យប្រុសដណ្តឹងពួកគេម្តងវិញ។ ក៏កើតការភ្នាល់គ្នាពូនភ្នំ ខាងស្រីមួយខាង ប្រុសមួយខាង។ ថាបើប្រុសចាញ់ ត្រូវឲ្យចូលដណ្តឹងស្រីវិញ ដោយដាក់ជាលក្ខ័ណគ្នាត្រឹមផ្កាយព្រឹករះទើបឈប់លើកដីធ្វើជាភ្នំ។ ជាទីបញ្ចប់ គឺខាងស្រីឈ្នះ ទើបចាប់ពីពេលនោះមក ស្ត្រីភេទឈប់ចូលដណ្តឹងបុរសទៀត៕
ប្រភពពី ៖ CEN
Post a Comment