សុនខ«ចូលតួ» ពេលមើលរឿង«រន្ធត់ចិត្ត»

ជាធម្មតាយើងទាំងអស់គ្នាពេលមើលរឿងរន្ធត់ចិត្ត គ្រាឃើញតួឯកត្រៀមធ្លាក់ក្នុងសភាពអាសន្ននោះ យើងតែមានប្រតិកម្ម «ចង់ប្រាប់» ឲ្យគេគេចេញ ។ រីឯសុនខពូជ Bull ឈ្មោះ Khaleesi នៅ Cenitercash, New York ក៏មានទង្វើដូចគ្នាដែរ ។
សុនខ១ក្បាលនេះវាចូលចិត្តមើលរឿងរន្ធត់ៗចិត្ត និងមានប្រាជ្ញាយល់បានពីគ្រោះថ្នាក់អាចនឹងកើតមាន រួចវាប្រើលទ្ធភាពរបស់វា ដើម្បី «ប្រាប់» ឲ្យបណ្តាតួអង្គប្រញាប់គេចចេញ! ។
ក្នុងខ្សែវីដេអូខាងក្រោមនេះ សុនខ Khaleesi កំពុងមើលរឿង«ខ្មោចតាមលងគួរឲ្យរន្ធត់» ផលិតនៅឆ្នាំ២០១៣ ។ តាមម្ចាស់វាឲ្យដឹងនោះ រៀងរាល់ពេលតួអង្គជាក្មេងៗប្រទះគ្រោះថ្នាក់ Kheleesi វាស្រែកព្រូសដូចជាការជូនដំណឹងអីចឹង ។
អ្នកទស្សនាខ្លះថា នៅពេលមើលខ្សែភាពយន្ត វាប៉ុណ្ណឹងទៅហើយ ចុះទម្រាំការពិតវិញនោះ វាប្រាកដជាមានប្រតិកម្មខ្លាំងក្លាមែនទែន ក្នុងការជួយសង្គ្រោះ ៕
ប្រភពពី៖ ksn-news
Post a Comment